khmer eng
  • ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
     
    ចែករំលែក ៖


    គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើការងារចុះបេសកកម្មរបស់គណៈកម្មការនៅចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤ និងបញ្ហាផ្សេងៗ ព្រមទាំងមានការចូលរួមជាមតិយោបល់របស់ឯកឧត្តម អនុប្រធាន និងសមាជិកអង្គប្រជុំ។
    កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត